×

បទចម្រៀងទោលរបស់ Jisoo ចេញទើបបាន ១០ថ្ងៃប៉ុន្តែចំនួនអ្នកចូលទស្សនាបានស្ទុះឡើង ១០០លានដងនៅ YouTube

កូរ៉េខាងត្បូង៖ បទចម្រៀងទោលរបស់ Jisoo គឺជាអ្វីដែលអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយដែល Jisoo គឺជាសមាជិកចុងក្រោយគេក្នុងក្រុម BLACKPINK ដែលចេញបទចម្រៀងទោលក្រោយគេខណៈសមាជិកក្រុម ៣រូបទៀតបានចេញអស់រួចរាល់។

អ្នកគាំទ្របានរង់ចាំបទចម្រៀងទោលរបស់ Jisoo យ៉ាងអន្ទះសាអស់រយៈពេលជាយូរមកហើយ បន្ទាប់ពីបានចេញជាផ្លូវការហើយអ្នកចូលទស្សនាបានស្ទុះឡើងខ្លាំងរហូតដល់ទៅ ១០០លានដងឯណោះត្រឹមរយៈពេល ១០ថ្ងៃ។

ជាមួយគ្នានេះដែរ បទចម្រៀងដែលមានចំណងជើង “Flower” បានក្លាយជាវីដេអូចម្រៀងដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីក្នុងវិស័យ Kpop ប្រចាំឆ្នាំ២០២៣ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង