
កម្សាន្ត៖ កាលពីថ្ងៃទី០៨ ខែមេសា ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះ Ariana Grande បានចូលរួមក្នុងកម្មវិធីមួយដែលកំពុងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាស្រីរូបនេះប្រែប្រួលរូបរាងស្គមស្គាំងខុសឆ្ងាយពីរូបរាងពីមុនដាច់ស្រលះរហូតគ្រាន់តែរូបថតមួយចំនួនរបស់នាងបានផុសឡើងនៅបណ្តាញសង្គមភ្លាម សូម្បីតែអ្នកគាំទ្រមួយចំនួនធំក៏មើលលែងស្គាល់តារាក្នុងដួងចិត្តពួកគេដែរ។

អ្នកគាំទ្រមួយចំនួនបានយល់ថា Ariana Grande ប្រាកដជាមានជំងឺអ្វីកំពុងយាយីសុខភាពនាងមិនខាន ទើបបានជាស្រកគីឡូខ្លាំងដល់ថ្នាក់នេះ។ ទោះជាយ៉ាងណា បើទោះជាអ្នកគាំទ្រមានចម្ងល់យ៉ាងណាក៏ដោយក៏តារាស្រីរូបនេះមិនបានចេញមកស្រាយចម្ងល់របស់មហាជនឡើយ។
យ៉ាងណាមិញ នាពេលកន្លងមក Ariana ធ្លាប់បានឱ្យដឹងថា នាងមានជំងឺបាក់ទឹកចិត្តរហូតកម្មវិធីជាច្រើនត្រូវបានលុបចោលទាំងស្រុងផងដែរ៕






