×

ត្រៀមៗ! ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនៅម៉ោង ៤រសៀលនេះហើយ

សៀមរាប៖ យោងតាមផេកហ្វេសបុក សហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា តំណាងស្ថាប័ន Guinness World Records បានទៅដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ នេះហើយដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។

ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្តដោយបងប្អូនប្រជាពលរដ្ឋកំពុងស្ថិតនៅខេត្តសៀមរាបផ្ទាល់អាចចូលរួមអបអរទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។

គួរបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងរាប់ចំនួនបេះដូងដែលបងប្អូនខ្មែរបានចូលរួមបត់ជូនអត្តពលិកខ្មែរ ដែលមានពិការភាពដោយក្នុងបេះដូង ១ដែលបត់បានស្មើ ៥០០រៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង