×

ចូលរួមរំលែកទុក្ខសិល្បករជើងចាស់លោក គន្ធ តារាវណ្ណ បានទទួលមរណភាពហើយ

ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយសិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពរបស់លោកត្រូវតម្កល់ធ្វេីបុណ្យនៅវត្តទួល រាជធានីភ្នំពេញនេះបើតាមការបញ្ជាក់របស់ លោក ហេង ឡុង។ គួរបញ្ជាក់ដែរថា កន្លងមកតារាសម្តែងជើងចាស់រូបនេះបានស្ងប់ស្ងាត់ពីសិល្បៈទាំងស្រុងដោយទៅរស់នៅខេត្តមណ្ឌលគិរីដើម្បីព្យាបាលជំងឺយាយីជាច្រើនមុខ និងធ្លាប់ទទួលបានថវិកាមួយចំនួនពីសប្បុរសជន ក៏ដូចជាអំណោយដ៏ថ្លៃថ្លាពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផងដែរ។

ប៉ុន្តែគួរឱ្យស្តាយដោយពេលនេះលោកលែងមានវត្តមានដើម្បីបម្រើអារម្មណ៍ទស្សនិកជនទៀតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង