
ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាចម្រៀងជើងចាស់សម្លេងក្រអួនក្រអៅ ម៉េង កែវពេជ្ជតា បានផុសនៅលើបណ្តាញសង្គមរបស់ខ្លួនស្រាយចម្ងល់របស់អ្នកគាំទ្រថា “ឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រើនដងណាស់ថា ” ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់ ? ”

បន្ទាប់ពីត្រូវបានអ្នកគាំទ្រសួរបែបនេះហើយ តារាចម្រៀងរូបនេះបានឱ្យដឹងថា “អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ”។
ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានចូលរួមសោកស្តាយចំពោះអវត្តមានរបស់តារាចម្រៀងជើងចាស់រូបនេះផងដែរ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនបានលើកឡើងថា គួរទុកឱកាសឱ្យអ្នកជំនាន់ក្រោយដែលពោរពេញដោយសមត្ថភាពមានវត្តមានក្នុងកម្មវិធីធំៗបែបនេះក៏ប្រសើរដែរ៕
