×

បងប្អូនជនជាតិដើមភាគតិចជាច្រើននាំគ្នាដង្ហែក្បួនរំឭកវប្បធម៌លើកទី៤ មុនចូលឆ្នាំខ្មែរ

មណ្ឌលគិរី៖ នៅថ្ងៃទី១១ ខែមេសា ម្សិលមិញនេះជនជាតិដើមភាគតិចបាននាំគ្នាដង្ហែក្បួន ដើម្បីរំឭកវប្បធម៌ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីលើកទី៤ ក្នុងគោលបំណងអភិរក្សវប្បធម៌ និងអត្តសញ្ញាណជនជាតិដើមភាគតិចរួមមាន ភាសា សម្លៀកបំពាក់ និងទំនៀមទម្លាប់ប្រពៃណីដែលកំពុងថយចុះគួរឱ្យព្រួយបារម្ភ។

ក្បួនដង្ហែនេះដែរ មិនត្រឹមតែធ្វើឡើងក្នុងគោលបំណងអភិរក្សជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់គឺជាចំណែកអាចទាក់ទាញភ្ញៀវទេសចរ និងផ្តល់ប្រយោជន៍ដល់ពលរដ្ឋក៏ដូចជាជនជាតិដើមភាគតិចដែលរស់នៅទីនោះផងដែរ។

ក្នុងការដង្ហែក្បួនរំឭកវប្បធម៌នេះដែរ ឃើញមានបងប្អូនជាជនជាតិភាគតិចក្មេងចាស់ប្រុសស្រីស្លៀកសម្លៀកបំពាក់ប្រពៃណីដោយមានកាន់ស្លាកសរសេរប្រយោគ “អបអរសាទរបុណ្យរំឭកវប្បធម៌ជនជាតិដើមខេត្តមណ្ឌលគិរីលើកទី៤” ដង្ហែតាមដងផ្លូវយ៉ាងសប្បាយ។ ចង់ដឹងថា ជនជាតិដើមរួបរួមគ្នាថែរក្សាវប្បធម៌បានល្អយ៉ាងណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង