×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea ពិភាក្សាជាមួយភ្នាក់ងាររបស់ Gavi ពីការផ្ទេរពីBarcelona នៅចុងរដូវកាល

Chelsea បានចាប់អារម្មណ៍លើខ្សែបម្រើ Gavi និងបានពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករសញ្ជាតិអេស្ប៉ាញរបស់ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលត្រូវបានចុះផ្សាយលើសារព័ត៌មានធំៗជាច្រើន។

កិច្ចប្រជុំដំបូងមានភាពវិជ្ជមាន ហើយការពិភាក្សាបន្ថែមទៀត នឹងត្រូវធ្វើឡើង ខណៈក្រុមតោខៀវ ព្យាយាមដាក់ចងក្រងកិច្ចព្រមព្រៀងមួយជាមួយភ្នាក់ងាររបស់កីឡាករវ័យ១៨ឆ្នាំ។

របាយករណ៍នេះ បានកើតឡើងស្របពេលដែលបញ្ហាហិរញ្ញវត្ថុកំពុងបន្តវាយលុកលើ Barcelona ដែលធ្វើឱ្យកិច្ចសន្យាថ្មីជាមួយនឹង Gavi មិនទាន់មានសុពលភាពនៅឡើយទេ។

Barca ត្រូវចុះឈ្មោះ Gavi ជាកីឡាករជម្រើសដំបូងនៅត្រឹមខែកក្កដា ប៉ុន្តែក្រុមអ្នកមានបុណ្យត្រូវកាត់បន្ថយចំណាយរបស់ក្លិប។

សារព័ត៌មាន Diario AS បានឱ្យដឹងថា ប្រសិនបើពួកគេមិនអាចកាត់បន្ថយថ្លៃឈ្នួលនឿយហត់របស់កីឡាករក្នុងក្រុមបានទេនោះ កិច្ចសន្យាថ្មីរបស់ Gavi អាចត្រូវបានចាត់ទុកជាមោឃៈ។

របាយការណ៍បន្ថែមថា Chelsea បានត្រៀមផ្តល់ជូន Gavi នូវថ្លៃនឿយហត់ដ៏ច្រើន។ ប្រសិនបើពួកគេតែងតាំងលោក Luis Enrique ដែលជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញដែលធ្លាប់ធ្វើការជាមួយ Gavi ជាអ្នកចាត់ការថ្មីរបស់ Chelsea កិច្ចព្រមព្រៀង Gavi អាចនឹងមានសង្ឃឹមកាន់តែខ្ពស់។

ក្រុមតោខៀវបាននាំយក Frank Lampard មកធ្វើជាគ្រូបណ្ដោះអាសន្ន បន្ទាប់ពីចែកផ្លូវពីលោក Graham Potter ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង