×

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន សូមគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងមិត្តភ័ក្តិជិតឆ្ងាយ ចូលរួមពិធីបូជាសពលោកស្រី គិត ហុងមៀន

អូស្ត្រាលី៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ សូមគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងមិត្តភ័ក្តិជិតឆ្ងាយពិធីបូជាសពពិធីបូជាសពលោកស្រី គិត ហុងមៀន។

ក្នុងលិខិតអញ្ជើញ បានលើកឡើងថា “ខ្ញុំបាទ គិត ម៉េង និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយបងស្រី គិត ហុងមៀន ដែលជាបងជាទីគោរពស្រទ្បាញ់ដ៏ជ្រាលជ្រៅរបស់យើងខ្ញុំ បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥:១៥នាទីល្ងាច ម៉ោងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី។

ពិធីបូជាសពនឹងរៀបចំធ្វើតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ នៅទីបូជាសព Norwood Park Crematorium វេលាម៉ោង១១ព្រឹក ម៉ោងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

សេចក្តីដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ និងក្រុមគ្រួសារសូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូន និងមិត្តភ័ក្តិជិតឆ្ងាយ មេត្តាជ្រាប និងគោរពអញ្ជើញចូលរួមពិធីបូជាសពតាមការគួរ។

ការអញ្ជើញចូលរួមក្នុងពិធីនេះជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតចំពោះគ្រួសារយើងខ្ញុំ និងដើម្បីចាប់មគ្គផល និងអនុមោទនាទទួលយកនូវអានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លា៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង