×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Tuchel ប្រាប់កូនក្រុមកុំឱ្យចុះចាញ់ ក្នុងការប្រកួតនៅដី Bayern ទល់នឹង City

ការបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមថ្វីជើងរបស់ក្រុម Manchester City គឺជាការបរាជ័យដ៏ធំបំផុតរបស់ Bayern Munich ទល់នឹងក្រុមមកពីលីគអង់គ្លេស នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប។

ទោះជាយ៉ាងណា លោកThomas Tuchel អ្នកចាត់ការទូទៅរបស់ក្រុមយក្សអាល្លឺម៉ង់ បាននិយាយថា គាត់គិតថាក្រុមរបស់គាត់បានការពារបានល្អ នៅក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League នៅកីឡដ្ឋាន Etihad កាលពីយប់មិញ។

“លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីការប្រកួតនោះទេ។ យើងបានបង្ហាញអស់ពីសមត្ថភាព។ យើងលេងបានយ៉ាងល្អក្នុងរយៈពេល ២០នាទីដំបូងនៃវគ្គទីពីរ តែមិនបាននូវអ្វីដែលយើងសក្តិសមនឹងទទួលបាន”។

អ្នកចាត់ការអាល្លឺម៉ង់បន្តថា ប្រសិនបើយើងអាចមានមួយគ្រាប់ នោះទំនុកចិត្តនឹងកើនឡើង ប៉ុន្តែរឿងបានកើតឡើងផ្ទុយទៅវិញ។ ដូច្នេះ គាត់នឹងត្រូវមានការងារច្រើនត្រូវធ្វើ នៅពេលដែល Bayern បើកទ្វារកីឡដ្ឋាន Allianz សម្រាប់ជើងទីពីរទល់នឹង City នៅសប្ដាហ៍ក្រោយ។

“ជាក់ស្តែង គ្រប់គ្នាមានការខកចិត្ត។ វាមិនសមចាញ់ ៣-០ នោះទេ ប៉ុន្តែនោះជាអ្វីដែលបានកើតឡើង។ វាជារឿងដ៏លំបាកមួយក្នុងការវាយបកមកវិញ ប៉ុន្តែយើងនឹងមិនចុះចាញ់ឡើយ”។ “វានឹងមិនចប់ទេ ដរាបណាកញ្ចែបញ្ចប់មិនទាន់ផ្លុំ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង