
អាមេរិក៖ ដោយសារប៉ុន្មានថ្ងៃនេះក្រោយផុសរូបភាពបន្ទាប់ពីចូលរួមក្នុងកម្មវិធីឃើញថា តារាចម្រៀងដ៏ល្បី Ariana Grande ប្រែប្រួលរូបរាង ១៨០ដឺក្រេទៅជាស្គមស្គាំងខ្លាំងមើលលែងស្គាល់។ បន្ទាប់ពីអ្នកគាំទ្រមានចម្ងល់ និងបារម្ភពីសុខភាពនាងផងនោះទីបំផុត Ariana បានបកស្រាយឱ្យអស់សេចក្តីនៅលើគណនីតិកតុករបស់នាងថា៖

“រូបរាងដែលគ្រប់គ្នាបានឃើញពេលនេះគឺស្ថិតនៅក្នុងកម្រិតមិនមានសុខភាពល្អដូចដែលខ្ញុំធ្លាប់មានសុខភាពរឹងមាំពីមុនឡើយ។ ខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពនៃជំងឺបាក់ទឹកចិត្តវាយប្រហារ និងកំពុងប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងអារម្មណ៍ ខ្ញុំញ៉ាំមិនសូវបាន ហើយពីមុនដែលគ្រប់គ្នាយល់ថាខ្ញុំមានសុខភាពល្អ ការពិតជាក់ស្តែងមិនអ៊ីចឹងឡើយ”។
Ariana បានបន្ថែមថា៖ “ខ្ញុំដឹងថាខ្ញុំមិនចាំបាច់ត្រូវបកស្រាយឡើយ ប៉ុន្តែវាមិនមានបញ្ហាអ្វីគ្រាន់តែបកស្រាយប៉ុណ្ណេះ និងបង្ហាញពីចំណុចប្រតិកម្មខ្លះរបស់ខ្លួនឯងឡើយ ប៉ុន្តែរឿងទី១ គឺ “សុខភាព” អាចធ្វើឱ្យអ្នកផ្លាស់ប្តូររូបរាង។ ចំណែករឿងទី២ ទាំងអស់គ្នានឹងមិនដឹងឡើយថា អ្នកដទៃបានឆ្លងកាត់អ្វីខ្លះនៅក្នុងជីវិតដូចនេះប្រសិនជាមានបញ្ហាត្រូវតែបង្ហាញពីក្តីព្រួយបារម្ភរបស់ខ្លួនឯង”។
“ជួនកាលអ្នកខ្លះអាចកំពុងស្ថិតនៅដំណាក់កាលកំពុងមានបញ្ហាខ្លាំងដែលត្រូវការការគាំទ្រលើកទឹកចិត្តពីអ្នកដទៃ ដូចនេះហើយត្រូវតែល្អចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន”។ ចុងក្រោយ Ariana បានផ្ញើក្តីស្រលាញ់ជូនដល់អ្នកគាំទ្រទាំងអស់ និងផ្តាំកុំឱ្យបារម្ភចំពោះសុខភាពនាងខ្លាំងពេកផងដែរ៕
