×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Lampard៖ពួកយើងជឿថារឿងដ៏អស្ចារ្យនឹងកើតឡើងនៅដី Chelsea ក្រោយចាញ់ Real Madrid

លោក Frank Lampard ជឿជាក់ថា ក្រុមតោខៀវ Chelsea អាចនឹងបង្កើតរឿងដ៏អស្ចារ្យមួយ នៅទឹកដី Stamford Bridge ទល់នឹង Real Madrid ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ទោះបីជាក្រុមរបស់គាត់ដែលសល់គ្នា១០នាក់ បានចាញ់ក្រុមយក្សអេស្ប៉ាញដោយលទ្ធផល ២-០ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយក៏ដោយ។

Chelsea បានរងបរាជ័យជាលើកទីពីរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Lampard នៅពេលដែលខ្សែការពារ Ben Chilwell ទទួលបានកាតក្រហម ចំពោះការបង្កកំហុសលើ Rodrygo ។

Lampard ដែលបានរងបរាជ័យ ១៣ លើកក្នុង ១៦ ប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅនៅកម្មវិធីប្រកួតទាំងអស់សម្រាប់ Everton និង Chelsea នៅរដូវកាលនេះ បាននិយាយថា៖ “រឿងពិសេសអាចកើតឡើងនៅ Stamford Bridge។ ពួកយើងត្រូវតែជឿជាក់។”

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទីនៅនាទីទី២១ ដែលជាគ្រាប់បាល់ទី៩០ របស់គាត់នៅក្នុងកម្មវិធី UCL នេះ។ Real Madrid មានការពិបាកក្នុងការរកគ្រាប់បន្ថែម មុនពេល Ben Chilwell ទទួលបានកាតក្រហមនៅនាទីទី៥៩។ ទោះជាយ៉ាងណា Marco Asensio ដែលត្រូវបានប្ដូរចូល បានបន្ថែមគ្រាប់ទីពីរនៅនាទីទី ៧៤ ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង