
សៀមរាប៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំកម្មវិធី «ការប្រកួតប្រជែងរូបថតសែលហ្វីអង្គរសង្ក្រាន្ត(Angkor Sankranta Photo Contest)»នៅថ្ងៃចូលឆ្នាំ ខណៈជ័យលាភី៣រូប នឹងទទួលបានពានរង្វាន់ចំនួន១ រួមទាំងវត្ថុអនុស្សាវរីយ៍។

ដើម្បីចូលរួមក្នុងការប្រកួតប្រជែងរូបថតសែលហ្វីអង្គរសង្ក្រាន្តបាន លោក-អ្នក គ្រាន់តែថតរូបសែលហ្វីខ្លួនឯងមួយសន្លឹក បង្ហោះលើគណនីហ្វេសប៊ុកខ្លួនឯង និងសរសេរខ្លឹមសារភ្ជាប់នឹង Hashtag #SelfieAngkorSankranta និង#AngkorSankranta2023។ ចំពោះអ្នកទទួលបានជ័យលាភីចំនួន៣ នឹងបានពានរង្វាន់ រួមទាំងវត្ថុអនុស្សាវរីយ៍។
សូមបញ្ជាក់ថា ការប្រកាសលទ្ធផល នឹងធ្វើនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅឆាកសួស្តីឆ្នាំថ្មី នៅមុខប្រាសាទអង្គរវត្ត៕


អត្ថបទ៖ វឿន សាវុធ