×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Thiago ស្នើឱ្យជនរួមជាតិជួយរកឈ្មោះដាក់ឱ្យគាត់ ក្រោយចូលសញ្ជាតិខ្មែររួចរាល់

លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (Thiago Teixeira Machado) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល រួមទាំងភរិយារបស់គាត់ ពោលគឺអ្នកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (Roma Maria Rozanska-steffen) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក ត្រូវបានព្រះមហាក្សត្រប្រោសប្រទានត្រាស់បង្គាប់ផ្ដល់សញ្ជាតិ ខ្មែរ ទាំងពីររូប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ឥឡូវនេះ បើយោងតាមទំព័រហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា៖

“Thiago ទទួលបានសញ្ជាតិខ្មែររួចរាល់ហើយ នៅឡើយតែមិនទាន់មានឈ្មោះខ្មែរ។ ដូច្នេះខ្ញុំសូមសំណូមពរឱ្យបងប្អូនជួយណែនាំឈ្មោះខ្មែរឱ្យកីឡាករ Thiago របស់យើងម្នាក់មួយផង។ ហើយខ្ញុំនឹងពិនិត្យឈ្មោះដែលបងប្អូនណែនាំមកនោះជាមួយកីឡាករ Thiago ផ្ទាល់។ នៅពេលដែលគាត់ពេញចិត្តឈ្មោះមួយណាខ្ញុំ នឹងជម្រាបប្រាប់បងប្អូនទាំងអស់គ្នាវិញតាមរយៈការបង្ហោះសារនៅលើផេកផ្លូវការរបស់ខ្ញុំផ្ទាល់នេះតែម្តង។”

សូមជម្រាបថា Thaigo បានសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិសម្រាប់ការប្រកួតតំណាងឱ្យគុនខ្មែរ ក្នុងកម្មវិធីប្រកួតពិភពលោកមួយ កាលពីពេលថ្មីៗនេះ ដោយបានយកឈ្នះទៅលើកីឡាករសញ្ជាតិអង់គ្លេសដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២ នៅឯទឹកដីប្រទេសអាល្លឺម៉ង់។ ជោគជ័យនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរអបអរសាទរជាខ្លាំង និងកោតសរសើរគាត់ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីកីឡាគុនខ្មែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង