×

ការបកស្រាយរបស់ YG ចំពោះទំនាក់ទំនរវាងង Rose និង Kang Dong Won កាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យ

កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ មហាជនជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនងរវាង Rose និង Kang Dong Won ថាអ្នកទាំង២កំពុងមានស្នេហាជាមួយគ្នាស្ងាត់ៗបន្ទាប់ពីព័ស្តុតាងមួយចំនួនត្រូវបានលាតត្រដាងពេញបណ្តាញសង្គម។

ក្រៅពីប្រទះឃើញអ្នកទាំង២ ស្ថិតនៅកន្លែងតែមួយជាមួយគ្នាហើយនោះ គ្រប់គ្នាក៏បានចាប់អារម្មណ៍លើរបស់មួយចំនួនទៀតដូចជាខ្សែកដែលអ្នកទាំង២ពាក់មានភាពស្រដៀងគ្នា និងអាវក្រៅដូចគ្នាជាដើម។ អ្វីដែលកាន់តែគួរឱ្យសង្ស័យជាងនេះទៀតនោះ Rose ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ថាមានភាពស្និទ្ធិស្នាលជាមួយនឹងមិត្តភក្តិរបស់ Kang Dong Won ដែលចំណុចទាំងប៉ុន្មាននេះហើយកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង និងទទូចឱ្យ YG ចេញមុខបដិសេធប្រសិនព័ត៌មានចចាមអារ៉ាមមួយនេះមិនមែនជាការពិត។

ទីបំផុតនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះ YG បានបញ្ជាក់បែបនេះថា “វាមានភាពលំបាកនឹងបញ្ជាក់ចំពោះពាក្យចចាមអារ៉ាមនោះណាស់ដោយសារវាគឺជារឿងផ្ទាល់ខ្លួនរបស់សិល្បករយើង”។
ប្រយោគនៃការបង្ហើបមួយឃ្លានេះរបស់ YG រឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងរវាង Rose និង Kang Dong Won ដោយសារកន្លងមកធ្លាប់មានបញ្ហាបែបនេះកើតឡើងហើយខាងផលិតកម្មក៏បានបកស្រាយដូចគ្នាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង