×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea បើកការពិភាក្សាជាលើកដំបូងជាមួយ Julian Nagelsmann ក្នុងដំណើរការស្វែងរកអ្នកចាត់ការទូទៅថ្មី

Chelsea ត្រូវបានរាយការណ៍ថា បានជួបជាមួយ Julian Nagelsmann ជាលើកដំបូង ខណៈពួកគេកំពុងខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍ថ្មីនៅមុនរដូវកាលក្រោយ។

ក្រុមតោខៀវ កំពុងព្យាយាមសម្រិតសម្រាំងបញ្ជីឈ្មោះបេក្ខភាពអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ ដែលនឹងជំនួសតំណែងលោក Frank Lampard ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

កាសែត The Times បានរាយការណ៍ថា នាយកសហកីឡារបស់ Chelsea លោក Paul Winstanley និង Laurence Stewart បានជួបជាមួយលោក Nagelsmann កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

Nagelsmann ត្រូវបានបណ្តេញចេញដោយ Bayern Munich និងជំនួសដោយអតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel ត្រឹមតែពីរសប្តាហ៍ មុនពេលក្រុមតោខៀវ បានបញ្ឈប់លោក Graham Potter ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនមែនជាបេក្ខភាពតែម្នាក់ដែលត្រូវបានពិចារណាពីថ្នាក់ដឹកនាំនៃកីឡដ្ឋាន Stamford Bridge ឡើយ។ Chelsea បានជួបជាមួយលោក Luis Enrique អតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona មុនពេលជួល Lampard ។

ចំណែកលោក Mauricio Pochettinoអតីតអ្នកចាត់ការ Tottenham Hotspur, លោក Luciano Spalletti របស់ Napoli និងលោក Ruben Amorim គ្រូបង្វឹកក្លិប Sporting CP ក៏ស្ថិតក្នុងបញ្ជីផងដែរ។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មិនទាន់ស្គាល់ពាក្យថាឈ្នះ ៦ ប្រកួតមកហើយ។ ពួកគេនឹងទទួលក្រុម Real Madrid នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League នៅសប្ដាហ៍នេះ។ ក្រុមរបស់លោក Lampard បានបរាជ័យ ២-០ ក្នុងជើងទី១ កាលពីសប្ដាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង