
ហុងកុង៖ អ្នកគាំទ្ររឿងកំប្លែង CJ7 ប្រាកដជាបានដឹងហើយថា ក្មេងតូចសម្តែងជាតួកូនប្រុស Stephen Chow ការពិតជាក្មេងស្រីម្នាក់សម្តែងដោយ Xu Jiao ដែលបានកាត់សក់ខ្លី និងស្លៀកពាក់ជាក្មេងប្រុសគ្រាន់តែតម្រូវទៅតាមសាច់រឿងប៉ុណ្ណោះ។

មកទល់ពេលនេះ Xu Jiao បានផ្លាស់ប្តូររូបសម្រស់មើលលែងស្គាល់ក្លាយជាស្រីស្អាតម្នាក់មានវ័យ ២៥ឆ្នាំដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន។ ថ្មីៗនេះគ្រាន់តែ Xu Jiao ថតមុខកញ្ចក់បង្ហាញដងខ្លួនស្វែលស្រឡូនផុសក្នុងបណ្តាញសង្គមភ្លាម តារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍មិនតិចឡើយរហូតអ្នកខ្លះបានសុំឱ្យនាងប្រាប់ពីវិធីសាស្ត្រហាត់ប្រាណដើម្បីបានរូបរាងស្អាតដូចនាងទៀតផង។
យ៉ាងណាមិញ Xu Jiao បានសម្រាយយ៉ាងខ្លីថា គ្រប់យ៉ាងទាំងអស់ប្រសិនយើងមានហ្ស៊ែនពីកំណើតវាជារឿងសំខាន់ ចំណែកឯរូបររាងរបស់នាងគឺនាងយល់ថានាងស្គមតាំងពីដើមមកហើយ ដូចនេះមិនមានវិធីសាស្ត្រពិសេសអ្វីឡើយក្រៅពីធ្វើលំហាត់ប្រាណធម្មតាៗ៕
