×

កាន់តែប្លែក! សប្ដាហ៍នេះជួបជាមួយនឹងការលេងល្បែងកម្សាន្តឈ្មោះថា”មាត់មានសំណាង”ក្នុងកម្មវិធី Anchor សំណើចតាមភូមិ

ជួបជាមួយវត្តមានរបស់អ្នកស្រុកអង្គរជ័យ ដែលពួកគាត់នឹងចូលរួមលេងល្បែងកម្សាន្តជាមួយនឹងកម្មវិធី “Anchor សំណើចតាមភូមិ” ដើម្បីដណ្ដើមយករង្វាន់ជាច្រើន។

នៅសប្ដាហ៍នេះ ពុកម៉ែបងប្អូននឹងបានទស្សនាការលេងល្បែងកម្សាន្តដែលមានឈ្មោះថា “មាត់មានសំណាង” ដែលពិតជាប្លែកជាមួយនឹងផ្ទាំងទស្សនីយភាពសប្បាយរីករាយដែលផ្ដល់ជូនពីកម្មវិធី “Anchor សំណើចតាមភូមិ”។ តើស្រីស្អាតប្រុសសង្ហារូបណាទៅ ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ដែលផ្ដល់ជូនដោយពិធីករ និងពិធីការនីរបស់យើងនៅរាត្រីថ្ងៃចុងសប្ដាហ៍នេះ?

បើចង់ដឹងច្បាស់ មានតែរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” នៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN តែមួយគត់។ បន្ថែមពីនេះ ទស្សនិកជនក៏នឹងបានជួបជាមួយនឹងតារាកិត្តិយសពីរដួងដែលនឹងឡើងមកបកស្រាយបទចម្រៀងរួមគ្នាយ៉ាងពីរោះដើម្បីបំពេអារម្មណ៍របស់បងប្អូន ព្រមទាំងក្រុមកំប្លែងដែលផ្ដល់ជូននូវការផ្ទុះសំណើចនៅចុងកម្មវិធីរបស់យើងផងដែរ។ ទិដ្ឋភាពទាំងនេះ នឹងត្រូវបង្ហាញចេញពីភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។

ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារ គ្រប់មុខ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង