
ម៉ាឡេសុី៖ ស្ត្រីម្នាក់ឈ្មោះ Shakira Mamii ចាំបាច់ត្រូវទាញរោមភ្នែកដែលនាងទើបតរួចម្តងបន្តិចៗបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ប្រាប់ថា គ្រប់យ៉ាងលើផ្ទៃមុខត្រូវតែធម្មជាតិទាំងអស់ ទោះបីជានាងបានប្រាប់ថារោមភ្នែករបស់នាងទើបតថ្មីៗមានកាវជាប់មិនអាចដកវាចេញដោយខ្លួនឯងក៏ដោយ។

មន្ត្រីអន្តោប្រវេសន៍បានស្នើឱ្យនាងទៅហាងសាឡនដើម្បីឱ្យគេជួយយករោមភ្នែកតនោះចេញ ប៉ុន្តែស្ត្រីរូបនោះសុខចិត្តទៅបន្ទប់ទឹកដើម្បីចាប់ទាញរោមភ្នែករបស់នាងចេញម្តងបន្តិចម្តងៗទាំងឈឺចាប់។
នាងបានចែករំលែកបទពិសោធន៍របស់នាងនៅលើបណ្តាញសង្គមដើម្បីក្រើនរំឮកដល់ស្ត្រីឯទៀតឱ្យត្រៀមលក្ខណៈបានល្អមុននឹងទៅធ្វើលិខិតឆ្លងដែនផងដែរ។
ទន្ទឹមនឹងនោះនាងក៏បានបង្ហាញអារម្មណ៍ឈឺចិត្តខ្លាំងដោយសារមុនពេលទៅធ្វើលិខិតឆ្លងដែនថ្មីនាងមិនបានតុបតែងមុខ ថែមទាំងចងសក់ឡើងអស់ពីផ្ទៃមុខ បែរចុងក្រោយមន្ត្រីអន្តោប្រវេសន៍មកទើសទាល់ត្រង់រោមភ្នែកតរបស់នាងទៅវិញ៕
