×

ពិតជាអាយុគ្រាន់តែជាតួលេខមែន! ស្ត្រីវ័យ ៦១ឆ្នាំធ្វើឱ្យគេឯងច្រលំស្មានតែក្រមុំគ្រប់គ្នា

ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនវ័យ ៦១ឆ្នាំឈ្មោះ Alex To កំពុងផ្ទុះការចាប់អារម្មណ៍នៅលើបណ្តាញសង្គមក្រោយរូបសម្រស់មិនសក្តិសមនឹងវ័យរបស់គាត់កំពុងត្រូវបានមនុស្សជាច្រើនប្រាថ្នាចង់បាន។ ប្រសិនដើរតាមផ្លូវម្នាក់ឯងច្បាស់ណាស់ថានឹងគ្មានអ្នកណាដឹងឡើយថា Alex មានវ័យ ៦១ឆ្នាំ ជាក់ស្តែងដូចស្វាមីរបស់គាត់អ៊ីចឹងដែលមានវ័យ ២៩ឆ្នាំខុសគ្នារហូតដល់ ៣២ឆ្នាំបានបាក់ចិត្តស្រលាញ់ Alex ត្រឹមក្រលេកឃើញដំបូង។

ប្រវត្តិស្នេហ៍របស់អ្នកទាំង២ ចាត់ទុកថាជាគូស្នេហ៍មាននិស្ស័យនឹងគ្នាដោយនៅពេលជួបគ្នាលើកដំបូងនៅហាងកាហ្វេមួយអ្នកទាំង២បានត្រឹមបង្ហាញការចាប់អារម្មណ៍ឱ្យគ្នាត្រឹមក្រសែភ្នែកប៉ុណ្ណោះ ក្រោយមកក៏បានជួបគ្នាម្តងទៀតនៅលើរថភ្លើងទើបអ្នកទាំង២ បានដោះដូរលេខទូរស័ព្ទគ្នារហូតទំនាក់ទំនងបានឈានដល់ការរៀបការកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២។

បើនិយាយពីអាយុវិញ ប្តីក្មេងរបស់ Alex មានវ័យប្អូនកូនប្រុសរបស់គាត់រហូតដល់ ៧ឆ្នាំឯណោះ ទោះជាយ៉ាងណាក៏ជីវិតក្នុងគ្រួសារមួយនេះរស់នៅចុះសម្រុងគ្នាជាខ្លាំងមិនមានបញ្ហាអ្វីធ្វើឱ្យមានការមិនពេញចិត្តនឹងគ្នាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង