
ហ្វីលីពីន៖ តារាស្រី Marian Rivera ដែលត្រូវបានចាត់ទុកជាស្រីស្អាតប្រចាំប្រទេសហ្វីលីពីនហើយនោះ នាងថែមទាំងជាតារាស្រីដែលទទួលបានប្រជាប្រិយភាពនៅលើវិថីសិល្បៈថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ Marian Rivera ក៏ទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីដោយទទួលបានសុភមង្គលក្នុងគ្រួសារយ៉ាងពេញទំហឹងថែមទាំងទទួលបានការកោតសរសើរថាបានកូនប្រុសស្រីស្អាតសង្ហារថែមទៀត។
ធ្មេចបើកៗ Marian និង Ding Dong បានប្រារព្ធថ្ងៃកំណើតឱ្យកូនប្រុសចូលអាយុ ៤ឆ្នាំហើយដែលរូបរាងកូនប្រុសរបស់តារាប្រុសស្រីទាំង២នេះពិតជាសង្ហារមានមន្តស្នេហ៍តាំងពីតូចមិនចាញ់ប៉ារបស់គេឡើយ។ ចង់ដឹងថា Sixto ស្រស់សង្ហារខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕




