×

ទោះបីជាស្លា ប់អស់រយៈពេល ១៤ឆ្នាំក៏ពិតមែនតែ Michael Jackson នៅតែអាចរកចំណូលរាប់ពាន់លានដុល្លារក្នុង១ឆ្នាំ

បរទេស៖ ទោះបីជាស្លា ប់ទៅអស់រយៈពេល ១៤ឆ្នាំហើយក៏ពិតមែន ប៉ុន្តែអតីតតារាចម្រៀងប៉ុប Michael Jeckson នៅតែជាប់ឈ្មោះជាតារាចម្រៀងដែលមានជាងគេដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ២ពាន់លានដុល្លារហើយមកដល់សព្វថ្ងៃបើទោះជាសមីខ្លួនលែងមានវត្តមានលើលោកនេះក៏ពិតមែន។

រំឭកទៅពេលដែល Michael Jeckson នៅមានជីវិតបទចម្រៀងរបស់លោកបានលក់អស់យ៉ាងងាយរហូតពានរង្វាន់ជាច្រើនក៏ត្រូវលោកដណ្តើមបានដែរក្នុងនោះមានដូចជា Golden Globe, Grammy និង Juno ជាដើម។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ សូម្បីតែ The Guinness World Records ក៏ទទួលស្គាល់ថា Michael Jackson គឺជាសិល្បករដែលទទួលបានជោគជ័យបំផុតនៅក្នុងវិស័យសិល្បៈ។

ក្រៅពីចំណូលយ៉ាងច្រើនសន្ធឹកពីសិល្បៈហើយ តារាចម្រៀងប៉ុបរូបនេះថែមទាំងមានចំណូលចិត្តខាងផ្នែកអចលនទ្រព្យជាច្រើនផងដែរដោយលោកបានបោះទុនទិញអចលនទ្រព្យជាច្រើននៅជិត Neverland Ranch។

Michael បានស្លា ប់ចោលទ្រព្យសម្បត្តិមហាសាលដែលរំឭកទៅឆ្នាំ ២០០៩ជាឆ្នាំដែលលោកបានស្លា ប់ទ្រព្យសម្បត្តិរបស់លោកមានចំនួន ៥០០លានដុល្លារទៅហើយ។ បន្ទាប់ពីពេលនោះមក គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិរបស់ Michael បានកើនឡើងរហូតដល់ ៨៧៣លានដុល្លារ នេះបើគិតក្នុងឆ្នាំ២០២០តែមួយឆ្នាំទ្រព្យសម្បត្តិរបស់តារាចម្រៀងប៉ុនរូបនេះមានចំនួន ៤៨លានដុល្លារដែលបានមកពីចំណូលបទចម្រៀងរបស់លោក និងកិច្ចសន្យាការងាររយៈពេលយូរជាមួយនឹងក្រុមហ៊ុនមួយ។

ចំពោះទ្រព្យសម្បត្តិមហាសាលដែលកើនឡើងឥតឈប់ឈរនេះបានប្រគល់ឱ្យម្តាយ និងកូនប្រុសស្រីរបស់លោកគឺ Paris, Prince និង Blanket។ គួរបញ្ជាក់ដែរថា កូនៗរបស់ Michael Jackson បានដើរគន្លងឪពុកដោយបានបោះទុនទៅលើផ្នែកអចលនទ្រព្យដោយ Paris បានចំណាយទុនបង្កើតរីស៊តប្រណីតមួយ និងសង់ផ្ទះឯកជនមួយនៅ LA អស់ ២២៥.០០០ដុល្លារ ផងដែរ។

គួរបញ្ជាក់ដែរ Michael តែងបរិច្ចាគប្រាក់ជួយអ្នកខ្សត់ខ្សោយ ដែលប្រហែលទង្វើមួយនេះហើយទើបធ្វើឱ្យអ្នកដែលទទួលបានការជួយពី Michael ដឹងគុណ និងជួយថែរក្សាទ្រព្យសម្បត្តិរបស់លោកពេលនេះបានយ៉ាងល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង