×

Stephen Chow សោកស្តាយដែលមិនបាននិយាយពាក្យនេះដោយផ្ទាល់ទៅកាន់ Man Tat

ហុងកុង៖ រយៈពេលជាង ២ឆ្នាំមកហើយទើប Stephen Chow ដាច់ចិត្តទម្លាយរឿងក្នុងចិត្តមួយដែលធ្វើឱ្យលោកស្តាយក្រោយបំផុតគឺមិនបាននិយាយពាក្យ “ខ្ញុំស្រលាញ់អ្នក” ដោយផ្ទាល់ជាមួយ Man Tat ដែលធ្លាប់ជាដៃគូសម្តែងរឿងជាមួយគ្នានាពេលកន្លងមក។

ដើម្បីអបអរសាទរដែលគណនី Instagram របស់លោកមានចំនួនអ្នកគាំទ្រកើនដល់ ១លាននាក់ Stephen បានផុសរូបចាស់មួយសន្លឹកដែលក្នុងនោះក៏មាន Man Tat ផងដែរ ដោយលោកទទួលបាន Comments ជាច្រើនពីអ្នកគាំទ្រផងដែរ។

បន្ថែមពីការផុសរូបហើយ Stephen ថែមទាំងបានបើកឱ្យអ្នកគាំទ្រសួរសំណួរនៅ Story ដោយសេរី ក្នុងនោះលោកបានចាប់អារម្មណ៍លើសំណួរមួយជាខ្លាំងដែលបានសួរថា “Stephen តើលោកមានពាក្យអ្វីចង់និយាយទៅកាន់ Man Tat ដែរឬទេ?”

គ្រាន់តែឃើញសំណួរមួយនេះភ្លាម Stephen បានឆ្លើយយ៉ាងមិនស្ទាក់ស្ទើរថា “ខ្ញុំស្រលាញ់អ្នក! ខ្ញុំសោកស្តាយដែលមិនធ្លាប់បង្ហាញអារម្មណ៍មួយនេះដោយផ្ទាល់ក្នុងទំនាក់ទំនាក់មិត្តភាពដ៏ល្អមួយនេះ និងរឹតតែមិនអាចទទួលយកបានថា Mat Tat បានឃ្លាតទៅលែងត្រលប់បែបនេះ”។

គួរបញ្ជាក់ដែរថា អតីតតារាសម្តែងជើងចាស់ Man Tat បានទទួលមរណភាពអំលុងខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមហារីកថ្លើមក្នុងវ័យ ៧០ឆ្នាំ ដែលដំណឹងមរណរបស់លោកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងអាលោះអាល័យចំពោះការបាត់បង់តារាដែលពោរពេញដោយទេពកោសល្យមួយនេះជាខ្លាំងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង