×

អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតទី២ទើបនឹងកើតនៅអន្លង់កាំពី

ក្រចេះ៖ យោងតាមផេក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថានាថ្ងៃទី០២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកបើកទូកទេសចរបានរាយការជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។ ដោយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ ៣ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា នេះជាកូនផ្សោតទី២ ដែលបានកត់ត្រានៅឆ្នាំ២០២៣ ដោយកាលពីឆ្នាំ២០២២ កន្លងទៅ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ៦ក្បាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង