
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបញ្ជើញឱ្យមានវត្តមានធ្វើជាគណៈកម្មាការក្នុងកម្មវិធីអន្តរជាតិ Miss & Mister Celebrity International 2023 បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ រឿន ណាត បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពជាខ្លាំងដែលបានមានកិត្តិយសជាគណៈកម្មាការលើឆាកអន្តរជាតិជាថ្មីម្តងទៀត។

កម្មវិធី Miss & Mister Celebrity International 2023 បានធ្វើឡើងចាប់ពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកស្រីស្រស់ប្រុសស្អាតប្រចាំឆ្នាំ២០២៣ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ ថ្ងៃប្រកួតចុងក្រោយនឹងមានវត្តមានគណៈកម្មាការជាច្រើនរូបចូលរួមវាយតម្លៃដល់បេក្ខជន និងបេក្ខនារីដែលបានចូលរួមប្រកួតនេះបើយោងតាមផេក International Celebrity Pageant Group បានចែករំលែកជាបន្តបន្ទាប់ផងដែរ៕




