×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រតិភូស៊ីហ្គេម បានទទួលការស្នាក់នៅហូបចុក ដោយមិនបាច់បង់ប្រាក់ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ប្រតិភូស៊ីហ្គេមទាំង១១ ប្រទេស រួមទាំងកម្ពុជា នឹងបានទទួលការស្នាក់នៅ ហូបចុក ដោយមិនគិតកម្រៃ ក្នុងមួយ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាម CAMSOC។

សូមជម្រាបថា តាមធម្មតា ប្រតិភូស៊ីហ្គេមទាំងអស់ ត្រូវបង់ប្រាក់ សម្រាប់ការស្នាក់នៅ ហូបចុកក្នុងមួយថ្ងៃម្នាក់ចំនួន ៥០ ដុល្លារអាមេរិក ក៏ប៉ុន្ដែសម្រាប់កម្ពុជា បានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយ ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។

បន្ទាប់ពីការប្រជុំពិសេស ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន CAMSOC-CAMAPGOC កាលពីថ្ងៃទី១៨ ខែមេសា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា៖ “ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះ កម្ពុជានោះទេ”។

លោក វ៉ាត់ ចំរើន បានចាត់ទុក ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ចំនួន ៥០ ដុល្លារ ក្នុង១ថ្ងៃៗនេះថា ជាការសម្រេចចិត្ត ដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុម កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឲ្យបានល្អ ប្រសើរ រួមទាំងថែបំប៉នគុណភាពបច្ចេកទេស អត្តពលិកកម្ពុជាឲ្យបានរឹងមាំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសល់១៦ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីការរង់ចាំ៦៤ឆ្នាំ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង