តៃវ៉ាន់៖ ទម្រាំតែបានរូបរាងក្មេងជាងវ័យបើទោះជាមានវ័យ ៤៧ឆ្នាំហើយក៏ដោយ Ruby Lin បានព្យាយាមហាត់ប្រាណមិនស្ទើរឡើយដើម្បីសុខភាពក៏ដូចជាថែសម្រស់ និងរូបរាងឱ្យក្មេងជាងវ័យ។ យ៉ាងណាមិញ ថ្មីៗនេះ Ruby ក៏បានបង្ហាញរូបភាពមួយចំនួនដែលនាងកំពុងហាត់ប្រាណជាមួយគ្រូបង្វឹកប្រុសសង្ហាម្នាក់ ប៉ុន្តែបែរត្រូវមហាជនមួយចំនួនមិនពេញចិត្តទៅវិញខណៈមានពាក្យចចាមអារ៉ាមថានាងបានលែងលះស្វាមី។
មតិមួយចំនួនបានលើកឡើងថា នាងបណ្តោយឱ្យគ្រូបង្វឹកប៉ះពាល់ស្និទ្ធិស្នាលពេលនៅតែ២នាក់ទាំងខ្លួនមានគ្រួសារហើយបែបនេះមិនល្អឡើយ។ រីឯមតិមួយចំនួនបានលើកឡើងថា នេះជារឿងធម្មតាដែលគ្រូបង្វឹកត្រូវប៉ះពាល់បន្តិចបន្តួចដើម្បីជួយសម្រួលកាយវិការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវចៀសវាងមានបញ្ហាអ្វីមួយកើតឡើង។
គួរបញ្ជាក់ដែរថា Ruby Lin គឺជាតារាស្រីជួរមុខម្នាក់ដែលអ្នកគាំទ្រតែងលាន់មាត់សរសើរពីរូបសម្រស់របស់នាងថានៅតែក្មេងជាងវ័យបើទោះជាវ័យក្បែរ ៥០ឆ្នាំហើយក៏ដោយថែមទាំងមានកូនស្រីម្នាក់ទៀតផង៕