×

ទិដ្ឋភាពពុទ្ធបរិស័ទមកពីគ្រប់មជ្ឈដ្ឋានចូលរួមពិធីបញ្ចុះខណ្ឌសីមាយ៉ាងគគ្រឹកគគ្រេង

សង្គម៖ វត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ដែលស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបញ្ចុះខណ្ឌសីមាដោយមានពុទ្ធបរិស័ទទាំងទីជិតទាំងទីឆ្ងាយ ក្មេងចាស់ប្រុសស្រី នាំគ្នាចូលរួមយ៉ាងគគ្រឹកគគ្រេងពោរពេញដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។

ការប្រគេនចង្ហាន់ជូនព្រះសង្ឃ ការដង្ហែដុំនិមិត្តសីមា កម្មពិធីសូត្រមន្ត និងពិធីសម្តែងព្រះធម៌ទេសនាជាដើមត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

មិនត្រឹមតែប៉ុណ្ណោះ ក្រលេកទៅមើលទិដ្ឋភាពនាពេលរាត្រីនៅក្នុងបរិវេណវត្តខ្ចាស់នេះផងដែរពិតជាស្រស់ស្អាតខ្លាំងដោយពុទ្ធបរិស័ទអាចបង្ហោះគោមបួងសួងសុំសេចក្តីសុខ និងមានបាញ់កាំជ្រួចអបអរពិធីបញ្ចុះខណ្ឌសីមាថែមទៀតផង។ ចង់ដឹងថា ពិធីបញ្ចុះខណ្ឌសីមាននៅវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ មានភាពសប្បាយប៉ុណ្ណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង