
ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងលើគណនីហ្វេសប៊ុកឈ្មោះ Sok Jing Jing បានចែករំលែកបទពិសោធរបស់ខ្លួនថា៖ “កូនស្រីខ្សោយតម្រងនោម និងមានបាក់តេរីក្នុងទឹកនោម ជាឪពុកម្តាយគេមិនល្អ ទុកខោទឹកនោមឱ្យកូនស្លៀកយូរៗក្រដូរបានទៅជាបែបនេះ សូមឪពុកម្តាយទាំងអស់គ្នាកុំទុកកូនឱ្យដូចខ្ញុំអី បេះដូងឪពុកម្តាយខ្ទេចខ្ទីអស់ហើយ សូមកូនស្រីពៅឆាប់ជាណា ម៉ាក់នៅចង់ឃើញកូនមកផ្ទះឆាប់ៗ មករត់លេងសប្បាយនៅផ្ទះទៀត”។

ក្រោយឃើញការចែករំលែកមួយនេះហើយ អ្នកនិយមលេងបណ្តាញសង្គមបាននាំគ្នាចែករំលែកតគ្នាយ៉ាងច្រើន និងបានជូនពរឱ្យក្មេងតូចរូបនេះឆាប់ជាផងដែរ។ យ៉ាងណាមិញ តាមរយៈការបញ្ជាក់ឱ្យដឹងស្ថានភាពពេលនេះផងដែរ គណនីខាងលើបានឱ្យដឹងថា៖
“ដឹងលទ្ធផលច្បាស់មែនទែនហើយ នៅពេលដែលកូនបត់ជើងវាហៀរទៅប្រដាប់ភេទកូនស្រី ហើយឆ្លងចូលប្រដាប់ភេទកូន ពេទ្យថាឧស្សាហ៍ដូរឱ្យបានលឿនពេលកូនបត់ជើងហើយ មិនមែនខ្ញុំជាម្ដាយមិនល្អទេ មិនមែនជាឪពុកមិនល្អក្រដូរទេ មកពីខ្ញុំមានកូនភ្លោះ និងកូនស្រីបងមួយទៀតរពឹសណាស់ បានធ្វើឱ្យកូនស្រីភ្លោះនេះមានបញ្ហាបែបនេះ”។
រូបគាត់បានបន្ថែមទៀតថា៖ “សូមឪពុកម្ដាយគ្រប់រូប ទោះរវល់យ៉ាងណាក៏ឆ្លៀតផ្លាស់ប្តូរឱ្យកូនបានលឿនផង សូមឪពុកម្ដាយគ្រប់រូបដែលមានកូនតូចៗ កុំធ្វេសប្រហែសនឹងកូនតូចៗដែលកំពុងពេញវ័រពឹស ឧប្បត្តិហេតុមើលមិនឃើញទេ”។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ អាការក្មេងស្រីរូបនេះបានធូរស្រាលច្រើនហើយ បន្ទាប់ពីសម្រាកព្យាបាលនៅពេទ្យរយៈពេល ៣ថ្ងៃមកនេះ៕


