
តៃវ៉ាន់៖ រាល់ពេលដែលឃើញតារាសម្តែងវ័យ ៤៦ឆ្នាំ Jerry Yan នៅលើកញ្ចក់ទូរទស្សន៍ ឬ នៅលើបណ្តាញសង្គមម្តងៗធ្វើឱ្យអ្នកគាំទ្រតារាប្រុសរូបនេះញាប់ញ័របេះដូងមិនស្ទើរឡើយ ដោយសាររូបរាងសង្ហាក្មេងជាងវ័យរបស់លោកបានធ្វើឱ្យបុរសៗជាច្រើនប្រាថ្នាចង់បានរូបរាងដូចលោក។

ជាធម្មតា តាមរយៈរូបដែលតារាក្នុងសិល្បៈបានផុសនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនភាគច្រើនតែងឆ្លងកាត់កម្មវិធីកែរូបដើម្បីឱ្យឃើញរូបថតស្អាតៗសម្រាប់អ្នកគាំទ្រ ប៉ុន្តែប្រសិនឃើញរូបពិតវិញអាចនឹងខកបំណងបន្តិចមិនខាន។
ប៉ុន្តែសម្រាប់ Jerry វិញក្រោយអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែករំលែកតគ្នាពីរូបថតរបស់លោកដែលបង្ហាញពីសម្រស់ធម្មជាតិហើយនោះ តារាប្រុសរូបនេះបានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនតិចឡើយ។
គួរបញ្ជាក់ដែរថា បើទោះជាវ័យក្បែរ ៥០ឆ្នាំក៏ពិតមែនប៉ុន្តែ Jerry នៅតែមិនចាប់អារម្មណ៍ចំពោះរឿងសាងគ្រួសារជាមួយនារីណាម្នាក់ឡើយខណៈសមាជិក ៣រូបទៀតដែលធ្លាប់សម្តែងរឿង Meteor Garden សុទ្ធតែមានគ្រួសាររៀងខ្លួន ខុសតែលោកម្នាក់គត់៕

