×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ម៉ាឡេស៊ីបង្ហាញកីឡាករ ៦រូបត្រៀមប្រកួតគុនខ្មែរនៅស៊ីហ្គេម២០២៣

ប្រទេសម៉ាឡេស៊ី បានចុះឈ្មោះចូលរួមប្រកួតវិញ្ញាសាគុនខ្មែរ បន្ទាប់ពីមានព័ត៌មានលេចឡើងពីការបញ្ចុះបញ្ចូលរបស់ថៃ ដើម្បីកុំឱ្យចូលរួមប្រកួតកីឡាគុនខ្មែរក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើយោងតាម CAMSOC។

ទន្ទឹមនឹងនេះ ប្រទេសអាស៊ានមួយនេះ ថែមទាំងបានបង្ហាញអត្តសញ្ញាណកីឡាកររបស់ខ្លួនចំនួន ៦រូបដែលត្រូវចូលរួមប្រកួតលើ៦វិញ្ញាសា ក្នុងចំណោមវិញ្ញាសាគុនខ្មែរ សរុប១៩ ដែលកម្ពុជាបានដាក់ឱ្យប្រកួតក្នុងស៊ីហ្គេម។ កីឡាករម៉ាឡេស៊ីទាំង ៦នាក់ មាន ១. Tengku Muhamad Adam Fakbruzie, ២. Muhamad Akashah,
៣. Muhamad Haris Haiqal, ៤ . Athachai Saiprawat, ៥. Khuntab Iskandar និង ៦. Jonathan Lim។

សូមបញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះអត្តពលិកសម្រាប់ស៊ីហ្គេមបានចប់ ប្រទេសក្នុងតំបន់អាស៊ានចំនួន ៧បានចុះឈ្មោះជាផ្លូវការ ដើម្បីចូលរួមប្រកួតកីឡាអត្តសញ្ញាណជាតិ គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រួមមានកម្ពុជា ឡាវ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងវៀតណាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង