កូរ៉េខាងត្បូង៖ កាលពីវេលាយប់ម៉ោង ៨:១០នាទីម្សិលមិញនេះ អ្នកចាត់ការរបស់តារាចម្រៀង Moonbin បានប្រទះឃើញតារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះគេងស្លាប់ក្នុងផ្ទះស្ថិតនៅស្រុក Gangnam-gu ប្រទេសកូរ៉េខាងត្បូង។ ប៉ូលិសបានធ្វើការសន្មតថា Moonbin បានធ្វើអត្តឃាតខ្លួនឯង ទោះជាយ៉ាងណាប៉ូលិសនៅតែបន្តធ្វើកោសល្យវិច័្ចយដើម្បីធ្វើការស៊ើបអង្កេតបន្ថែមផងដែរ។
គួរបញ្ជាក់ដែរថា Moonbin មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ តែលោកក៏ជាតារាសម្តែង អ្នករាំ និងជាតារាបង្ហាញម៉ូតផងដែរ។ Moonbin គឺជាសមាជិកក្រុម Astro តាំងពីឆ្នាំ២០១៦ មកម្ល៉េសហើយការបាត់បង់សមាជិករូបនេះជារឿងដែលធ្វើឱ្យមិត្តរួមក្រុម គ្រួសាររបស់លោក និងអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង៕