ភ្នំពេញ៖ ទើបរៀបការហើយថ្មីថ្មោងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បវរកញ្ញា ងិន ម៉ារ៉ាឌី បានចែករំលែកអាហារដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងថែមទាំងត្អូញត្អែរឃ្លានស្វាយខ្ចីខណៈពេលកំពុងធ្វើដំណើរទៅប្រទេសថៃទៀតផង។
គ្រាន់តែឃើញការបង្ហោះប្លែកៗឱ្យតម្រុយបែបនេះភ្លាម អ្នកគាំទ្រក៏ដូចជាមិត្តរួមសិល្បៈជាច្រើនបានចូលរួម Comment អបអរសាទរភ្លូកទឹកភ្លូកដីដល់បវរកញ្ញារូបនេះតែម្តង។ ទោះជាយ៉ាងណា ងិន ម៉ារ៉ាឌី បានឆ្លើយតបទៅនឹង Comment មួយថានាងគ្រាន់តែចែករំលែកលេងប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ងិន ម៉ារ៉ាឌី និងស្វាមីស្គាល់គ្នាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែភាពចុះសម្រុងគ្នាបានធ្វើឱ្យអ្នកទាំង២យល់ចិត្តគ្នាបានឆាប់រហ័សរហូតឈានដល់ពិធីមង្គលការដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងគគ្រឹកគគ្រេង៕