×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិប Al Nassr ផ្តល់សំណើធំនាំយកលោក Zinedine Zidane មកធ្វើជាគ្រូបង្វឹកថ្មី

ក្លិប Al Nassr នៅលីគកំពូលបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងលេងនៅទីនោះ ត្រូវបានរាយការណ៍ថា បានដាក់សំណើទៅកាន់លោក Zinedine Zidane ដើម្បីនាំយករូបលោក មកធ្វើជាគ្រូបង្វឹកថ្មី។

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតបានអះអាងថា កញ្ចប់ទឹកប្រាក់តម្លៃ ១២០ លានអឺរ៉ូសម្រាប់ពីររដូវកាល ឬ ៦០ លានអឺរ៉ូក្នុងមួយឆ្នាំ បានផ្ដល់ជូនលោក Zidane។ យ៉ាងណា មកដល់ពេលនេះ អតីតគ្រូបង្វឹក Real Madrid មិនបានឆ្លើយតបទៅនឹងការផ្តល់ជូនពីក្លិប Al Nassr នៅឡើយទេ។

បន្ទាប់ពីការបណ្តេញលោក Rudi Garcia ក្លិប Al Nassr បានតែងតាំងលោក Dinko Jelicic ជាគ្រូបង្វឹកបណ្ដោះអាសន្ន ប៉ុន្តែបំណងរបស់ពួកគេគឺចង់នាំយកលោក Zidane មកជួបជុំជាមួយ Cristiano Ronaldo សាជាថ្មី។

ក្លិប Al Nassr កំពុងជួបរដូវកាលមិនល្អរបស់ខ្លួន ដោយប្រឈមការរបូតពានជើងឯកលីគ ក្រោយចាញ់ប៉ុន្មានប្រកួតចុងក្រោយនេះ។ ពួកគេកំពុងឈរនៅលេខ២ នៃតារាងលីគ ដោយចាញ់ក្រុមកំពូលតារាង Al Ittihad រហូតដល់ ៦ពិន្ទុ។

លោក Zinedine Zidane ដែលត្រូវគេទទួលស្គាល់ថា ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ បើទោះបីជាលោកមានបទពិសោធដឹកនាំតែមួយក្លិបប៉ុណ្ណោះ ពោលគឺ Real Madrid ។ ការដឹកនាំក្លិបអេស្ប៉ាញមួយនេះ លោក Zidane បានឈ្នះពានជាច្រើន ជាពិសេសការឈ្នះពានជើងឯកអឺរ៉ុប Champions League ៣រដូវកាលជាប់ៗគ្នា។ យ៉ាងណា ក្រោយលាលែងតំណែងនៅ Real Madrid ជាលើកទី២ កាលពីឆ្នាំ២០២១ មកនោះ លោក Zinedine Zidane នៅទំនេរមិនទាន់ចូលដឹកនាំក្លិបណាមួយនៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង