×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្យាករPL៖ Arsenalប្រកួតទល់នឹងSouthampton ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅMyTVយប់នេះ

Arsenal នឹងស្វាគមន៍ក្រុម Southampton ក្នុងការប្រកួតក្របខណ្ឌ Premier League នៅឯកីឡដ្ឋាន Emirates ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ២:០០ នារីរំលងអធ្រាត្រយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣។

ក្រុមកាំភ្លើងធំ បានខាតបង់ពិន្ទុដើម្បីនាំមុខនៅលើកំពូលតារាង ក្នុងការប្រកួតដែលបានស្មើជាមួយក្រុម Liverpool និង West Ham កន្លងទៅ។ កត្តានេះ បានជំរុញឱ្យក្រុម Manchester City ដែលសល់មួយប្រកួតក្នុងដៃ កាន់តែមានភាគរយនៅក្នុងការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស។

Southampton ជាក្រុមប្រឈមនឹងការកាត់ចេញពី Premier League ដោយខ្វះ ៤ ពិន្ទុពីតំបន់សុវត្ថិភាព។ ពួកគេបានឈរជើងនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ចាប់តាំងពីឆ្នាំ២០១២មក។

សម្រាប់ Arsenal, William Saliba ជិតត្រឡប់មកកាន់ការប្រកួតវិញ។ Oleksandr Zinchenko អាចនឹងត្រលប់មកវិញ បន្ទាប់ពីអវត្តមានពេលជួបក្រុម West Ham ប៉ុន្តែ Takehiro Tomiyasu និង Mohamed Elneny នឹងអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

Ainsley Maitland-Niles ដែល Southampton ខ្ចីជើងពី Arsenal មិនអាចចូលលេងទល់នឹងក្រុមរបស់ខ្លួនបានទេ ខណៈ Che Adams, Mohammed Salisu និង Mislav Orsic មិនទាន់ច្បាស់ថាអាចចូលលេងបានក្នុងការប្រកួតនេះនោះទេ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ ក្រុមទាំងពីរមានកំណត់ត្រាស្មើគ្នា ពោលគឺ Arsenal ឈ្នះ២ដង Southampton ឈ្នះ២ដង និងស្មើ១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប្រកួតចុងក្រោយ ស្មើគ្នា១-១។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ramsdale; White, Holding, Gabriel, Tierney; Odegaard, Partey, Xhaka; Saka, Jesus, Martinelli

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Southampton ដែលអាចប្រើប្រាស់ទម្រង់ ៤-៥-១ ៖

Bazunu; Walker-Peters, Bednarek, Bella-Kotchap, Perraud; Walcott, Lavia, Ward-Prowse, S. Armstrong, Elyounoussi; Mara

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Arsenal ២-០ Southampton ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង