×

កុំឱ្យអ្នកគាំទ្រមានមន្ទិលច្រើនពេលនេះ Ploy Chermarn ទទួលស្គាល់ទំនាក់ទំនងជាមួយ Twopee ហើយ

ថៃ៖ មួយរយៈថ្មីៗនេះ តារាសម្តែង Ploy Chermarn និងតារាចម្រៀងរ៉េប Twopee កំពុងឆក់បានការចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាខ្លាំង ដោយតម្រុយជាច្រើនបានបង្ហាញឱ្យឃើញថា អ្នកទាំង២កំពុងមើលចិត្តគ្នា។

ចាប់តាំងពីលេចឭដំណឹងមួយនេះមកធ្វើឱ្យអ្នកគាំទ្រនាំគ្នាសង្កេតមើលសកម្មភាពរបស់តារាប្រុសស្រីទាំង២នេះយ៉ាងជាប់ដោយគ្រប់គ្នាសុទ្ធតែចង់ដឹងការពិតថាតើ Ploy និង Twopee ពិតជាកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាពិតមែនឬយ៉ាងណា។

មតិខ្លះបានលើកឡើងថា មិនអាចទៅរួចឡើយព្រោះ Ploy មានសង្សារជាស្រីដែលអ្នកទាំង២មានភាពផ្អែមល្ហែមនឹងគ្នាជាខ្លាំង។ យ៉ាងណាមិញបើក្រលេកទៅចាប់អារម្មណ៍លើគណនី Instagram របស់ Ploy និង តារាសម្តែងស្រី Claudine Craig វិញឃើញថាអ្នកទាំង២មិនមានសកម្មភាពផុសរូបផ្អែមល្ហែមជាមួយគ្នាដូចមុនឡើយ ជាក់ស្តែង Claudine ថែមទាំងបានដាក់គណនី Instagram របស់នាងជាឯកជនវិញទៀតផង។

ភាពស្ងប់ស្ងាត់ទាំងនេះត្រូវបានអ្នកគាំទ្រធ្វើការសន្មតថា Ploy និង Claudine បានចែកផ្លូវគ្នាបន្ទាប់ពីទាក់ទងគ្នាបាន ២ឆ្នាំ។ ដោយឡែក ក្រលេកមើលពីទំនាក់ទំនងរបស់ Ploy និង Twopee វិញបន្ទាប់ពីផ្ទុះការចាប់អារម្មណ៍នៃភាពស្និទ្ធស្នាលខុសធម្មតាមក។ ទីបំផុត Ploy បានទទួលស្គាល់ទំនាក់ទំនងមួយនេះដោយនាងបានផុសរូបជាមួយ Twopee ជាផ្លូវការជាមួយប្រយោគ “ខ្ញុំបានរៀបរាប់ពីអ្នកទៅដួងតារា”។

ការបង្ហាញជាសាធារណៈនេះត្រូវបានមិត្តអ្នករួមសិល្បៈជាច្រើននាំគ្នាចូលរួមអបអរសាទរដល់គូស្នេហ៍ថ្មីថ្មោងនេះហូរហែ។ រីឯអ្នកគាំទ្រវិញក៏រំភើបចិត្តមិនស្ទើរឡើយដោយពួកគេសង្ឃឹមថាគូស្នេហ៍ដែលមានវ័យខុសគ្នា ៨ឆ្នាំនេះនឹងអាចស្រលាញ់គ្នារហូតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង