×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សំបុត្រចូលទស្សនាបាល់ទាត់បុរសស៊ីហ្គេម បើកឱ្យទទួលឥតគិតថ្លៃនៅ៥ទីតាំង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងថា សំបុត្រឥតគិតថ្លៃយកដោយផ្ទាល់ នឹងត្រូវផ្ដល់ជូនដល់អ្នកគាំទ្រដែលមានបំណងទស្សនាការប្រកួតវិញ្ញាសាបាល់ទាត់បុរសនៅក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅទីតាំងចំនួន៥។

សម្រាប់ការប្រកួតនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុមឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្រអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសានេះ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ នៅតាមទីតាំងដូចជា៖ ពហុកីឡដ្ឋានជាតិអូឡាំពិក (ខ្លោងទ្វារធំ), The BLUE Sports Center, Fan Sport Store (Eden Garden mall & Soho Mall), Double H Sport, និង Sport Castle Sornthomok ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។

គួរបញ្ជាក់ថា សំបុត្រឥតគិតថ្លៃនេះ មិនអាចលក់បន្ត ឬធ្វើអាជីវកម្មបានឡើយ ហើយសហព័ន្ធនឹងចាត់វិធានការលើជនដែលល្មើសតាមផ្លូវច្បាប់ផងដែរ។

ក្នុងពូល A ការប្រកួតរវាង ឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីន នឹងធ្វើឡើងនៅម៉ោង៤ រសៀល ខណៈការប្រកួតរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត ចាប់ផ្ដើមពីម៉ោង ៧យប់តទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង