
អាមេរិក៖ រូបភាពប៉ុន្មានសន្លឹករបស់ Taylor Swift ចេញដើរជួបជុំជាមួយមិត្តភក្តិស្រីៗមួយក្រុមបន្ទាប់ពីចែកផ្លូវជាមួយ Joe Alwyn ឃើញថាតារាស្រីរូបនេះហាក់រីករាយជាមួយនឹងជីវិតនៅលីវដែលនាងកំពុងសប្បាយជាមួយមិត្តភក្តិរបស់នាងជាខ្លាំង។

រូបភាពប៉ុន្មានសន្លឹកកំពុងដើរតាមផ្លូវរបស់ Taylor ជាមួយមិត្តភក្តិស្រីៗរបស់នាងមួយក្រុមនេះហាក់ពោរពេញដោយអំណាច ជាពិសេសជឿថាមនុស្សមិនតិចនាក់ឡើយដែលប្រាថ្នាចង់មានមិត្តភក្តិល្អៗបែបនេះនៅក្នុងជីវិតដែលចាំគាំទ្រគ្នាគ្រប់កាលទេសបែបនេះ។
អ្នកគាំទ្របានសង្កេតឃើញថា មិត្តភក្តិរបស់ Taylor ទាំងប៉ុន្មាននេះបាននាំគ្នា Unfollow អតីតមិត្តប្រុសរបស់នាងគ្រប់គ្នា សូម្បីតែប្អូនប្រុសរបស់នាងដែលមិនឃើញមានសកម្មភាពអ្វីនៅលើបណ្តាញសង្គមក៏បានចុច Unfollow តារាសម្តែង Joe Alwyn ផងដែរ៕


