×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករអង់គ្លេស Elfyn Evans ឈ្នះការប្រណាំងរថយន្ត កម្មវិធី Croatia Rally

កីឡាករអង់គ្លេស Elfyn Evans បានទទួលជ័យជម្នះនៅក្នុងការប្រណាំងរថយន្ត កម្មវិធី Croatia Rally ដែលធ្វើឡើងនាទីក្រុង Zagreb ប្រទេសក្រូអាត។

ជាការពិត ការប្រកួតបានធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមេសា នាតំបន់ខាងដើម ដោយកីឡាករដែលចូលរួមប្រកួតប្រជែងទាំងអស់ត្រូវ ជិះលើចម្ងាយផ្លូវសរុបប្រមាណ ៣០១,២៦ គីឡូម៉ែត្រ។

យ៉ាងណា កីឡាករ Elfyn Evans ធ្វើបានល្អជាងគេ ដោយសមាជិកក្រុម Toyota បានចាយពេលអស់ ២ម៉ោង ៥០នាទី និង៥៤វិនាទី ចុច៣។ កីឡាករអេស្តូនី Ott Tänak មកពីក្រុម M-Sport Ford បានចូលដល់ទីព្រ័ត្រ លំដាប់ទី២ ប្រើពេលអស់ ២ម៉ោង ៥១នាទី និង២១វិនាទី ចុច៣ ខណៈកីឡាករហ្វាំងឡង់ Esapekka Lappi មកពីក្រុម Hyundai បានចូលដល់ទីព្រ័ត្រ លំដាប់ទី៣ ប្រើពេលអស់ ២ម៉ោង ៥១នាទី និង៥២វិនាទី ចុច៩។

នៅតារាងពិន្ទុសរុបនៅពេលនេះគឺកីឡាករបារាំង Sébastien Ogier ជាអ្នកឈរកំពូលតារាងមាន៦៩ពិន្ទុ កីឡាករ Elfyn Evans នៅលេខ២ មាន៦៩ពិន្ទុ ហើយកីឡាករ Kalle Rovanperä នៅលេខ៣ មាន ៦៨ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Croatia Rally គឺជាទីលានទី៤ ក្នុងចំណោម ១៣ ទីលាននៃការប្រណាំងរថយន្តពានរង្វាន់ពិភពលោក World Rally Championship ប្រចាំរដូវកាល ២០២៣។ ទីលានជាបន្តគឺជាកម្មវិធី Rally de Portugal ធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែឧសភា ខាងមុខ នាទីក្រុង Porto ប្រទេសព័រទុយហ្កាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង