
ភ្នំពេញ៖ លេងៗនៅសល់ត្រឹម ២សប្តាហ៍ទៀតប៉ុណ្ណោះ តារាចម្រៀងដ៏មានប្រជាប្រិយភាព វីរៈនិច នឹងបានឃើញមុខកូនប្រុសដំបូងរបស់នាងហើយ។ កាន់តែកៀកថ្ងៃសម្រាល វីរៈនិច កាន់តែអន្ទះសាក្នុងចិត្តបុណ្យឱ្យតែដល់ថ្ងៃសម្រាលឆាប់ៗនឹងអាលបានឃើញមុខកូនផ្ទាល់ដែលនាងទន្ទឹងអស់រយៈពេលជាយូរខែមកនេះ។
ក្រលេកទៅមើលសម្រស់អ្នកម៉ាក់សម័យថ្មីរូបនេះវិញ បើទោះជាកំពុងពពោះកូនជិតគ្រប់ខែយ៉ាងណាក៏ដោយ ក៏សម្រស់តារាស្រីរូបនេះនៅតែស្រស់ស្អាតរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់សរសើរមិនដាច់ពីមាត់។ គួរឱ្យកត់សម្គាល់ថា ក្រៅពីទទួលបានសុភមង្គលក្នុងគ្រួសារ និងជោគជ័យលើវិថីសិល្បៈហើយតារាស្រីរូបនេះថែមទាំងជោគជ័យលើអាជីវកម្មហាងលក់ម្ហូបជប៉ុនទៀតផង។
យ៉ាងណាមិញ បើទោះជាមានឈ្មោះជាថៅកែស្រីក៏ដោយប៉ុន្តែ វីរៈនិច នឹងមិនបោះបង់ចោលសិល្បៈឡើយដោយនាងនឹងត្រលប់ទៅបម្រើអារម្មណ៍ទស្សនិកជនសាជាថ្មីបន្ទាប់ពីសម្រាលកូនរួច៕
