×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ត្រឹម១ថ្ងៃ សំបុត្រចូលទស្សនាការប្រកួតទី១នៃវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេមត្រូវបានចែកអស់ហើយ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសានេះថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណជនទស្សនាការប្រកួតវិញ្ញាសាបាល់ទាត់បុរស ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ជាស្ថាពរ។

សហព័ន្ធបាល់ទាត់កម្ពុជា បានលើកទឹកចិត្តដល់អ្នកគាំទ្រវិស័យបាល់ទាត់ ពិសេសក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ អាចទៅទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍វិញ។

សំបុត្រទស្សនាឥតគិតថ្លៃសម្រាប់ការប្រកួតពូល A នៅថ្ងៃបើកឆាកនេះ គឺសម្រាប់ទស្សនា២គូរវាងក្រុម U22 ឥណ្ឌូណេស៊ី ទល់នឹង U22 ហ្វីលីពីន និងក្រុម U22 កម្ពុជា ទល់នឹង U22 ទីម័រខាងកើត។ ការប្រកួតចាប់ផ្ដើមពីម៉ោង៤រសៀល ថ្ងៃទី២៩មេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួររំឭកថា បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសចែកសំបុត្រទស្សនាឥតគិតថ្លៃនៅទីតាំង៥ផ្សេងៗគ្នា កាលពីព្រឹកថ្ងៃទី២៤ ខែមេសាមក ឃើញថា អ្នកគាំទ្រយុវជនជាច្រើនបាននាំគ្នាសម្រុកទៅទទួលសំបុត្រយ៉ាងកកកុញ។ ទោះជាយ៉ាងណា គេក៏អាចកក់សំបុត្រតាមរយៈ App ក្នុងទូរសព្ទដៃបានផងដែរ តាមរយៈកម្មវិធីឈ្មោះ SEA Games 2023 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង