×

យល់ច្រលំស្ទើរពេញមួយជីវិតស្មានតែទំពក់មួយនេះទុកសម្រាប់ព្យួររបស់របរ ការពិតមុខងារសម្រាប់ទប់ទ្វារសោះ

តៃវ៉ាន់៖ មនុស្សភាគច្រើនដែលប្រើប្រាស់បន្ទប់ទឹកសាធារណៈប្រាកដជាយកកាបូបរបស់ខ្លួនព្យួរលើទំពក់មួយដែលជាប់លើទ្វារមិនខាន។ ជាក់ស្តែងស្ត្រីម្នាក់បានចែករំលែកលើហ្វេសបុកថា នាងបានចូលបន្ទប់នៅស្ថានីយ៍ Nangang នាកោះតៃវ៉ាន់ ប៉ុន្តែទំពក់ជាប់ទ្វារបានដាក់ខ្ពស់ជ្រុលដល់ថ្នាក់នាងមានកម្ពស់ ១.៦៧សង់ទីម៉ែត្រហើយក៏មិនអាចឈោងថ្ពក់កាបូបរបស់នាងបានឡើយ ទើបនាងបានសរសេរប្រយោងថា “ហេតុអ្វីក៏ទំពក់ព្យួរកាបូបនេះខ្ពស់ខ្លាំងម្ល៉េស ឬមួយក៏ធ្វើមកមិនចង់ឱ្យអ្នកប្រើប្រាស់ព្យួរកាបូបបាន?”

បន្ទាប់ពីបានផុសបែបនេះរួច អ្នកនិយមលេងបណ្តាញសង្គមក៏បានចូល Comments ថាមុខងារនៃទំពក់មួយនេះមិនមែនសម្រាប់ព្យួរកាបូបឡើយ ប៉ុន្តែវាមានមុខងារសម្រាប់ទប់ទ្វារកុំឱ្យបោកផ្ទប់នឹងជញ្ជាំង ហើយមូលហេតុដែលគេតម្លើងដាក់ខ្ពស់បែបនេះដោយសារជៀសវាងកុំឱ្យប៉ះត្រូវក្បាលអ្នកដែលប្រើប្រាស់បន្ទប់ទឹក។

គ្រាន់តែឃើញការបកស្រាយបែបនេះហើយអ្នកនិយមលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់ថា ពួកគេពិតជាមានការយល់ច្រលំស្ទើរពេញមួយជីវិតទៅហើយដែលគិតថាទំពក់មួយនោះទុកសម្រាប់ព្យួររបស់របរ ទាំងការពិតវាមានមុខងារផ្ទុយពីការគិតទាំងស្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង