
ពុកម៉ែបងប្អូននឹងបានទស្សនាទិដ្ឋភាពទូទៅ និងបានជ្រាបពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ដែលនឹងត្រូវបង្ហាញជូននៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ទី២៩ខែមេសា ចាប់ពីម៉ោង៨យប់តទៅ បន្ទាប់ពីក្រុមការងារនៃកម្មវិធី “Anchor សំណើចតាមភូមិ” បានចុះទៅជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងស្ទឹងសែន។

កាន់តែពិសេសថែមទៀតនោះ ទស្សនិកជននឹងបានទស្សនាការលេងល្បែងកម្សាន្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅភូមិតាហ៊ូ ដើម្បីដណ្ដើមយករង្វាន់ជាច្រើនពីកម្មវិធី “Anchor សំណើចតាមភូមិ” ដែលក្រុមការងារបានដាក់ឈ្មោះឱ្យល្បែងកម្សាន្តនេះ ថា “អូនប្រើដៃបងប្រើមាត់”។
ក្នុងកម្មវិធីដ៏អស្ចារ្យនេះដែរ ជាមួយនឹងវត្តមានរបស់តារាកិត្តិយសកញ្ញា លីណា បងប្អូននឹងបានស្ដាប់សំនៀងដ៏ពីរោះដែលកញ្ញានឹងឡើងមកបកស្រាយនៅលើឆាក “Anchor សំណើចតាមភូមិ” អមដោយវត្តមានរបស់ពិធីករ ដាដា និងកញ្ញា យ៉ាទី ដូចសព្វដង ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។ ទន្ទឹមនេះ នៅចុងកម្មវិធី បងប្អូននឹងបានជួបជាមួយក្រុមកំប្លែង ដែលឡើងមកសម្ដែងរឿងកំប្លែងខ្លីជូនបងប្អូនទស្សនា។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារគ្រប់មុខ៕





