
ថៃ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាសម្តែង Cheer Thikamphon បានផុសរូបអេកូមួយសន្លឹកភ្ជាប់ជាមួយប្រយោគបែបនេះថា “សេចក្តីប្រកាសដំណឹងល្អ” ជាមួយនឹងសញ្ញាចុចៗវែងអន្លាយដោយបន្ថែមពាក្យនៅខាងក្រោមថា “ខ្ញុំមានក្មួយប្រុសហើយ យេ!យេ!យេ! ច្រមុះខ្ពស់ណាស់”។

ជាមួយនឹងការផុសមួយនេះ ប្រសិនអ្នកមិនបានមើលអស់ដល់ប្រយោគក្រោមទេប្រាកដជានឹកស្មានថាតារាស្រីរូបនេះកំពុងមានផ្ទៃពោះមិនខាន ព្រោះទាំងមិត្តក្នុងសិល្បៈ ទាំងអ្នកគាំទ្រជាច្រើនបាននាំគ្នា Comments ចូលរួមអបអរសាទរភ្លូកទឹកភ្លូកដីតែម្តង។ ប៉ុន្តែក្រោយឃើញប្រយោគដែលនាងបញ្ជាក់ពីក្រោម ម្នាក់ៗស្ទើរបាក់ចង្កេះដោយសារការ Prank របស់នាងមួយនេះ។
គួរបញ្ជាក់ដែរថា Cheer និងមិត្តប្រុសបានទាក់ទងគ្នារយៈពេល ៤ឆ្នាំមកហើយ បើទោះជាមិនទាន់លេចឭដំណឹងរៀបការប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំង២ហាក់ផ្អែមល្ហែមខ្លាំងរហូតធ្វើឱ្យអ្នកគាំទ្រជំរុញចង់ឃើញអ្នកទាំង២រៀបការឆាប់ៗផងដែរ៕


