
ភ្នំពេញ៖ តារាសម្តែង ដួង ម៉ានិច តែងធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសើចសប្បាយជាមួយរូបភាព ក៏ដូចជាវីដេអូកំប្លែងៗរបស់នាងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកពេលនេះបានត្រលប់មកវិញជាមួយរូបថតមួយសន្លឹកគេងត្រាំក្នុងធុងដែលមានទឹកកកគ្របដណ្តប់ភ្ជាប់ជាមួយប្រយោគ “ត្រជាក់វិញហើយ” កំពុងក្លាយក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រនាំគ្នាទប់សើចមិនជាប់។

បើទោះជាបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេលធំដោយសារកំពុងមានភាពមមាញឹកជាមួយអាជីវកម្មផ្ទាល់ខ្លួនក៏ដោយប៉ុន្តែ ដួង ម៉ានិច នៅតែសកម្មនៅលើហ្វេសបុកជាមួយនឹងការ Live លក់ផលិតផលរបស់ខ្លួនរហូតពេលនេះនាងបានក្លាយជាថៅកែស្រីដ៏ជោគជ័យម្នាក់កើបប្រាក់មិនតិចឡើយពីអាជីវកម្មរបស់នាង។
ក្រៅពីទទួលបានជោគជ័យលើអាជីវកម្មរបស់ខ្លួនហើយនោះ ដួង ម៉ានិច ថែមទាំងអាចរកបានស្នេហ៍ពិតជាមួយកម្លោះសង្ហា Lyderzz ដែលស្នេហារវាងអ្នកទាំង២ពេលនេះកំពុងមានភាពផ្អែមល្ហែមជាងទឹកឃ្មុំទៅទៀត៕

