
កូរ៉េខាងត្បូង៖ ជាប់ឈ្មោះជាតារាសម្តែងប្រុសលំដាប់លេខរៀងទី១ ប្រចាំកូរ៉េខាងត្បូងដែលអាចក្តោបទីផ្សារភាពយន្តនៅកូរ៉េខាងត្បូងបានទាំងស្រុងដោយសារសមត្ថភាពដ៏ប៉ិនប្រសប់របស់លោកបានធ្វើឱ្យតារាប្រុសរូបនេះអាចរកប្រាក់ចំណូលបានខ្ទង់លានដុល្លារ។

ភាពយន្តនីមួយៗរបស់តារាប្រុសត្រកូល Kim រូបនេះតែងទទួលបានអាត្រានៃអ្នកទស្សនាខ្ពស់ ជាហេតុធ្វើឱ្យតារាប្រុសរូបនេះមានសន្ទុះប្រជាប្រិយភាពកប់ពពក និងស៊ីថ្លៃជាងគេផងដែរ។ ជាតារាប្រុសម្នាក់ដែលចូលចិត្តធ្វើទឹកមុខស្មើៗ ប៉ុន្តែ Kim Soo Hyun មានអ្នកគាំទ្រជាច្រើនចាប់តាំងពីលោកប្រលូកសិល្បៈម្ល៉េសរហូតមកទល់ពេលនេះ។
ក្រៅពីសមត្ថភាពសម្តែងហើយ អ្វីដែលអ្នកគាំទ្រលួចសរសើរតារាប្រុសរូបនេះមិនដាច់ពីមាត់នោះគឺសម្រស់របស់ Kim Soo Hyun នៅតែស្រស់សង្ហា និងក្មេងជាងវ័យបើទោះជាពេលវេលាកន្លងហួសទៅអស់រយៈពេល ១០ឆ្នាំហើយក៏ពិតមែន។
ជាក់ស្តែងពួកគេបានធ្វើការប្រៀបធៀបរូបថតរបស់ Kim Soo Hyun កាលពីអំលុងឆ្នាំ២០១៣ និង ២០២៣ ឃើញថាសម្រស់តារាប្រុសរូបនេះនៅដដែល គ្មានប្រែប្រួលបន្តិច ឡើយបើទោះជាពេលនេះលោកមានវ័យ ៣៥ឆ្នាំហើយក៏ពិតមែន។
ចង់ដឹងថា Kim Soo Hyun នៅតែស្រស់សង្ហា និងក្មេងជាងវ័យដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕



