×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Barcelona បដិសេធសំណើរបស់ខ្សែប្រយុទ្ធ Roberto Firmino

ប្រភពពីសារព័ត៌មានអេស្ប៉ាញ Marca បានរាយការណ៍ថា ខ្សែប្រយុទ្ធ Roberto Firmino បានដាក់សំណើទៅកាន់ Barcelona ប៉ុន្តែក្រុមប្រឹក្សាភិបាលបានបដិសេធសំណើរបស់គេ។

កិច្ចសន្យារបស់ Roberto Firmino ជាមួយ Liverpool នឹងផុតកំណត់នៅពាក់កណ្តាលឆ្នាំ២០២៣ ហើយរូបគេនឹងមិនបន្តនៅក្លិបអង់គ្លេសចាប់ពីថ្ងៃទី១ ខែកក្កដា។ កីឡាករប្រេស៊ីល បានសម្រេចចិត្តមិនបន្តកុងត្រាថ្មី ហើយនឹងត្រូវស្វែងរកក្លិបថ្មីលេងសម្រាប់រដូវកាលក្រោយ។

មានការអះអាងថា កីឡាករវ័យ ៣១ ឆ្នាំ ត្រៀមចូលរួមជាមួយ Barcelona ហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្លិបអេស្ប៉ាញ បានបដិសេធរាល់ព័ត៌មានអំពីការផ្ទេរដែលអាចទៅរួចនេះ។

Marca បានរាយការណ៍ថា Firmino បានផ្តល់ជូនខ្លួនឯងទៅកាន់ភាគីក្លិប Barcelona ប៉ុន្តែក្រុមប្រឹក្សាភិបាលក្លិបបានច្រានចោលសំណើនេះ ដោយពួកគេមិនមានឆន្ទៈក្នុងការចំណាយខ្ពស់ដែល Firmino ទាមទារ និងមិនចង់បានខ្សែប្រយុទ្ធប្រភេទកីឡាកររូបនេះនោះទេ។

ក្រុមរបស់លោក Xavi Hernandez ត្រូវការអ្នកជំនួស Robert Lewandowski ប៉ុន្តែ Firmino មិនមែនជាកីឡាករដែលសក្តិសមនោះទេ។ បេក្ខភាពសម្រាប់តំណែងខ្សែប្រយុទ្ធលេខ៩ គឺ Pierre-Emerick Aubameyang ដែលចង់ចាកចេញពី Chelsea ហើយត្រលប់ទៅ Barcelona វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង