×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូ Arsenal ថា រឿងដំបូងដែលគាត់ត្រូវធ្វើគឺលើកទឹកចិត្តកីឡាករក្រោយពីចាញ់ Man City

លោក Mikel Arteta គ្រូបង្វឹក Arsenal បាននិយាយថា រឿងដំបូងដែលលោកត្រូវធ្វើនៅពេលនេះ គឺការលើកទឹកចិត្តកីឡាកររបស់ខ្លួន បន្ទាប់ពីពួកគេបានចាញ់ក្រុម Man City រួចមក។

ជាការពិត Arsenal ទើបតែបានចាញ់ក្រុម Man City ដោយលទ្ធផល ៤-១ ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៣៣ ដែលធ្វើឡើងនាទីលាន Etihad កាលពីយប់មិញ។

ការប្រកួតនោះគឺ Arsenal ត្រូវបាន Man City នាំមុខ២គ្រាប់មុនក្នុងវគ្គទី១ ដោយគ្រាប់បាល់របស់ Kevin De Bruyne នៅនាទី ៧ និង John Stones នៅនាទី៤៥+១។

នៅវគ្គទី២ Arsenal បន្តរបូតគ្រាប់បាល់ទៅ Man City ទៀត ដោយ Kevin De Bruyne ស៊ុតនៅនាទី៥៤ ប៉ុន្តែនាទី៨៦ Rob Holding បានតាម១គ្រាប់អោយ Arsenal មកវិញ។ យ៉ាងណាក៏ដោយ គ្រាប់ទី៤របស់ Man City និងជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួត បានកើតឡើង ដោយ Erling Haaland នៅនាទី៩០+៥។

សម្រាប់ការបរាជ័យនេះ ធ្វើឱ្យ Arsenal កាន់តែមានភាពតានតឹងក្នុងការប្រជែងយកជើងឯក Premier League រដូវកាល ២០២២-២៣។ យ៉ាងណាក៏ដោយ លោក Mikel Arteta អះអាងថា ការប្រជែងជើងឯកជារឿងសំខាន់ ប៉ុន្តែរឿងដ៏សំខាន់មួយទៀតនោះគឺការលើកទឹកចិត្តកីឡាកររបស់លោកក្រោយការប្រកួតដ៏ខកចិត្តនេះ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងបែបនេះថា៖ “វាជារឿងដ៏ខកចិត្ត តែប្រាកដណាស់អ្វីដែលយើងត្រូវធ្វើដំបូងបន្ទាប់ពីនេះ គឺការលើកទឹកចិត្តកីឡាករ ព្រោះពួកគេបានរងភាពឈឺចាប់ណាស់នៅពេលនេះ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងបានធ្វើកន្លងមកអោយបានល្អក្នុងការប្រកួតបន្ទាប់ដើម្បីឈ្នះមកវិញ។ នោះហើយជាអ្វីដែលយើងត្រូវចាប់ផ្តើមពីឥឡូវនេះ។”

គិតត្រឹមពេលនេះ Arsenal នៅបន្តឈរកំពូលតារាងដដែលមាន ៧៥ពិន្ទុ ខណៈ Man City គឺជ័យជម្នះនេះ បានធ្វើឱ្យពួកគេបន្ថយគម្លាតពិន្ទុពី Arsenal ដោយមាន៧៣ពិន្ទុ ប៉ុន្តែក្រុមមេឃខៀវ នៅសល់ដល់ទៅ២ប្រកួតទៀតនៅក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង