×

ទីបំផុត អេឡិចហ្សូរ៉ា ឆ្លើយតបនឹងព័ត៌មានដែលកំពុងផ្ទុះភាពចម្រូងចម្រាសពេញបណ្តាញសង្គមហើយ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ប្រាសាទ ដាវីន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានចែករំលែកព័ត៌មានវីដេអូមួយរបស់ ឌី សូនិត្តា រៀបរាប់ទុក្ខសោកធ្វើជាស្ត្រីរឹងមាំចិញ្ចឹមកូនតែម្នាក់។ ភ្លាមៗ ប្រាសាទ ដាវីន បានចែករំលែកវីដេអូនោះថែមទាំងភ្ជាប់ជាមួយប្រយោគបែបនេះថា “និយាយមែនដូចអត់ចប់សោះ ដឹងកាលណាបានគេសារភាពការពិត Alexora John It’s time to speak up”។

គ្រាន់តែផ្ទុះប្រតិកម្មពី ប្រាសាទ ដាវីន ភ្លាម ឌី សូនិត្តា បានរៀបរាប់យ៉ាងវែងអន្លាយរៀបរាប់ភាពអន់ចិត្តដែលគេយកកូនស្រីនាងនៅតូចមិនទាន់ដឹងអីមកធ្វើជាប្រធានបទដោយតារាចម្រៀងស្រីរូបនេះបានបញ្ជាក់ច្បាស់ៗថា ទោះកូនស្រីនាងជាកូនរបស់ អេឡិចហ្សូរ៉ា ឬ មិនមែនក៏នៅតែជាកូនស្រីនាង ហើយចាប់ពីពេលនេះតទៅ ស្មាយ៍ គឺជាកូនរបស់នាងតែម្នាក់ឯងមិនមានឪពុកឡើយ។

ជាមួយនឹងការសរសេររៀបរាប់យ៉ាងវែងអន្លាយនេះឃើញលោក សាវិន ហ្វីលីព ចូលទៅ Comment ភ្លាមថា “កាដុង សរសេរដូចអ្នកនិពន្ធចឹង អានហើយឈឺក្បាលណាស់”។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតារាចម្រៀង ហង្ស សុជាតា បានផុស Caption មួយដោយប្រយោលមិនច្បាស់ថានាងចង់សំដៅលើនរណាឡើយថា “និទានមុនចូលគេងសូមជូនរឿង កញ្ជ្រោងញីកន្ទុយប្រាំបួនពាក់ស្បែកចៀម គួរឱ្យអាណិតគឺសត្វចៀមឈ្មោលដែលចាញ់កលល្បិចកញ្ជ្រោងញីបិសាកន្ទុយ៩។ គ្រាន់តែផុសភ្លាមឃើញ អេឡិចដូហ្វី ចូលទៅ Comment ភ្លាមថា “ចង់ស្តាប់ដែរបង”។

គួរបញ្ជាក់ដែរថា ភាពចម្រូងចម្រាសនេះកំពុងក្លាយជាប្រធានបទក្តៅគគុកដែលគ្រប់គ្នាកំពុងតាមដាន និងជជែកពេញបណ្តាញសង្គម។ ជាការឆ្លើយតបនេះផងដែរ អេឡិចហ្សូរ៉ា បានបញ្ចេញមតិនៅការចែករំលែករបស់ ប្រាសាទ ដាវីន ថា ”បងស្រីខ្ញុំអើយ ម្សិលមិញមិនដឹងជារវល់យ៉ាងណាទេ សុំទោសផងដែលអាប្អូនម្នាក់នេះ នៅតែជាបន្ទុកសំរាប់បង! បន្ថែមពីនេះ អេឡិចបានបន្តថា “គាត់និយាយត្រឹមខ្ញុំទេ ឱ្យខ្ញុំបងស្រាយអំពីរឿងខ្ញុំ និងសុំទោសមហាជនអំពីកំហុសរបស់ខ្ញុំបានធ្វើពីមុន។ សូមកុំយល់ច្រលំនិងអូសរឿងដល់អ្នកដែលមិនទាក់ទង”៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង