
ចាប់ពីចុងខែមេសា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៣នេះ “អប្សរា ណែល&ប៊ីយូធី” នឹងមានការផ្ដល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួនដែលអញ្ជើញទៅទទួលសេវាកម្ម ស្របពេលជាមួយនឹងពិធីសាកល្បងបើកដំណើរការហាង និងពិធីសម្ពោធបើកជាផ្លូវការរបស់ខ្លួន។

អតិថិជនរបស់ “អប្សរា ណែល&ប៊ីយូធី” ដែលអញ្ជើញទៅទទួលសេវាថែរក្សាសម្រស់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នឹងទទួលបានការបញ្ចុះតម្លៃ ៣០ % អំឡុងពេលនៃការបើកដំណើរការសាកល្បង។
បន្ទាប់មក រាល់អតិថិជនដែលទៅទទួលសេវាកម្មនានារបស់ “អប្សរា ណែល&ប៊ីយូធី” ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នឹងត្រូវផ្ដល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ៥០% បន្ទាប់ពីពិធីសម្ពោធបើកជាផ្លូវការ ធ្វើឡើងនាថ្ងៃទី១ ខែឧសភា។
“អប្សរា ណែល&ប៊ីយូធី” គឺជាការពង្រីកសេវាបន្ថែមរបស់ “ចំប៉ាស្ប៉ា” ដោយសារតម្រូវការលើសេវាថែរក្សាសម្រស់របស់អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសសេវាកម្មថែទាំនិងរចនាក្រចក តរោមភ្នែក បករោម និង ម៉ាស្សា។
សម្រាប់ព័ត៌មានលម្អិតពីសេវារបស់ “អប្សរា ណែល&ប៊ីយូធី” អាចទាក់ទងទៅកាន់លេខទូរសព្ទ 095 222 226 ឬអាចទៅដល់ទីតាំងផ្ទាល់នៅអាសយដ្ឋាន ផ្ទះលេខ 233 ផ្លូវ 51 (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

