×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Pep Guardiola ថា ឱកាសឈ្នះជើងឯក Premier League ស្ថិតនៅក្នុងដៃរបស់ Man City

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ឱកាសឈ្នះជើងឯកក្របខណ្ឌ Premier League បានស្ថិតនៅក្នុងដៃរបស់ក្រុមខ្លួនហើយ។

ការលើកឡើងរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញ គឺបន្ទាប់ពីក្រុម Man City ទើបតែបានយកឈ្នះក្រុម Arsenal ដោយលទ្ធផល ៤-១ កាលពីពេលថ្មីៗនេះ។

ជ័យជំនះនោះបានធ្វើអោយ Man City កាន់តែបង្កើនឱកាសច្រើនឡើង ក្នុងការការពារតំណែងជើងឯកលីគកំពូលអង់គ្លេស។

ទាក់ទិននឹងរឿងនេះ លោក Pep Guardiola បាននិយាយថា៖ “ការប្រកួតនេះជាប្រកួតសំខាន់ តែមិនមែនជាការប្រកួតសម្រេចយកឈ្នះពាននោះទេ។ យើងលេងបានល្អណាស់។ ខ្ញុំស្គាល់ច្បាស់ពីដៃគូ ដែលយើងលេងទល់ជាមួយ។ ពេលនេះគេនៅតែឈរលើកំពូលតារាង។យ៉ាងណាមិញ ពេលនេះជោគវាសនារបស់យើងគឺស្ថិតក្នុងដៃរបស់យើងហើយ។”

លោក Pep Guardiola បានបន្តថា មុនការប្រកួតប៉ះនឹង Arsenal ក្ដីប្រាថ្នារបស់ Man City ក្នុងការឈ្នះពាន Premier League គឺស្ថិតនៅដៃរបស់ Arsenal ប៉ុន្តែឥលូវអ្វីៗទាំងអស់គឺអាស្រ័យលើកូនក្រុមរបស់លោក។

គិតត្រឹមពេលនេះ Arsenal នៅបន្តឈរកំពូលតារាងពិន្ទុ Premier League ដដែលមាន ៧៥ពិន្ទុ ខណៈ Man City គឺជ័យជំនះនេះ បានធ្វើអោយពួកគេបន្ថយគម្លាតពិន្ទុពី Arsenal ដោយមាន៧៣ពិន្ទុ ប៉ុន្តែក្រុមមេឃខៀវ លេងយឺតជាងដល់ទៅ២ប្រកួតឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង